ក្រុមប្រឹក្សានិតិកម្ម

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សរងរបួសចំនួន០២នាក់

ប៉ៃលិន៖ ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង៧និង៣០នាទី មានករណីគ្រោះថ្នាក់មួយលើកនៅចំណុចខាងមុខហ្គារាស់សាំងTela ជិតភ្នំប៉ោត ស្ថិតនៅភូមិរថក្រោះឆេះ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរងរបួសស្រាលចំនួន ០២នាក់  (ស្ថានភាពជាក់ស្តែងកំពុងតាមដាន) ខូចខាតម៉ូតូ០២គ្រឿង កម្រិតស្រាល 

ភាគីបើកបរម៉ូតូរងគ្រោះមានឈ្មោះ ទូច សុផៃ ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរ ម៉ូតូម៉ាកទ្រីមសង់ ឆ្នាំ២០១១ ស្របទិសគ្នាពីកើតទៅលិច ពាក់ផ្លាកលេខ ភ្នំពេញ 1AW-5102 (ខូចខាតស្រាល)

ភាគីបើកបរម៉ូតូបង្កមានឈ្មោះ ថោង សុីន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបឹងប្រលិត ឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Y-9059  (ខូចខាតស្រាល) (រងរបួសស្រាល) បើកបរស្របទិសគ្នា ដោយមានអ្នករួមដំណើរចំនួន០១នាក់ មានឈ្មោះ ផូវ សៅលីង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ បឹងប្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសស្រាល)

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកមករក្សាទុក ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធី