ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសារទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង០៨ និងមន្រ្តីចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រៀបពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសារទរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនសម្រាប់ឆ្នាំថ្មីខាងមុខនេះ។