ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤

ខេត្តបាត់ដំបង៖ រសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន ក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង នៅទីតាំងពិព័រណ៍ និងទីតាំងត្រជាក់ ៕