ព័ត៌មានក្នុងប្រទេស

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង កាលរិបច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តស្វាយរៀង៖​ ព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំ ពិធីបើកកិច្ចសវនផ្ទៃក្នុង កាលរិបច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា ស៊ីម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។

ពិធីនេះមានការ​អញ្ជើញ​ចូល​រួម​ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត ប្រតិភូអមដំណើរ លោក លោកស្រីនាយ នាយរងការិយាល័យ និងលោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទាំង២ សរុវត្តមានចូលរួម ១២០នាក់ ស្រី ១៥នាក់។