ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំសាមញ្ញ លើកទី៥៩ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀងនៅព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែចេត្រ ឆ្នាំរោង ឆស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ អគារ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៩ ឆ្នាំទី៥អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្តលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត

របៀបវារៈនៃកិច្ចប្រជុំនេះមាន

. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨

. ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤។

. និត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលា

នៃការរៀបចំវេទិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៤ ស្តីពី« កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ »

. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវា រដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៤

. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។

. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្រ្តី និងកុមារខេត្ត។

.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត

.សេចក្តីផ្សេងៗ (មតិផ្តាំផ្ញើឯកឧត្តមប្រធានក្រុមប្រឹក្សាក្នុងអាណត្តិទី៣)