ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ។
១-នៅវេលាម៉ោង៧:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន០៥នាក់ អាវុធ ០៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ គ្រី សុវណ្ណា នាយរងប៉ុស្តិ៍ បាន សហការជាមួយ កម្លាំងសឹករងស្រុកភ្នំព្រឹក ចំនួន ០៦នាក់ អាវុធ ០២ដើម ដឹកនាំដោយ លោកអនុសេនីយ៍ឯក សំ ពិសិដ្ឋ មេបញ្ជាការរងកងអនុសេនាធំទី១  សហការចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ចាប់ពីប៉ុស្តិ៍  ដល់ចំណុចខ៣ចាស់ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទក្រោយពីល្បាតពិនិត្យឃើញថា គ្មានអ្វីប្រែប្រួលនោះទេ និងបានបញ្ចប់វេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃដដែល ៕