សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

រដ្ឋលេខាធិការ

រាជរដ្ឋាភិបាល និងសង្គមស៉ីវិល បើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងលោក នីកូឡាស ខេន សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិអេ២១ (A21) បានអញ្ជើញបើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបពីការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍ បើសិនជាមានអំពើនេះកើតឡើង។ ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើប

Read More
រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខក្រុមជាង និងកម្មករ កម្មការិនីសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់នាយកដ្ឋានអង្គរក្ស

នាល្ងាចថ្ងៃពុធ ១០កើត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមជាង និងកម្មករ កម្មការិនីសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Read More
រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ អនុញ្ញាតជូនសមាគមជប៉ុន-កម្ពុជា (JCA)​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ​ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣​ នេះ​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតជូនឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)​

Read More
រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទះ នៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ទស្សនកិច្ចនៅរោងចក្រ ខ្មែរ ប៊ើវើរីជីស

នៅល្ងាចថ្ងៃចន្ទ​ ៨កេីត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាបាល់ទះ នៃពានរង្វាន់សម្តេចក្រឡាហោម

Read More
រដ្ឋមន្ត្រីព័ត៌មានក្នុងប្រទេស

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញសមាគមមិត្តនគរបាលធ្វើសកម្មភាពជាគុណប្រយោជន៍ដល់នគរបាលជាសមាជិក

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេលអាណត្តិទី៤កន្លងទៅរបស់សមាគមមិត្តនគរបាលកម្ពុជា។ ទន្ទឹមនេះ ដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ

Read More
រដ្ឋលេខាធិការ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ចើញជាអធិបតីយ៍ភាព បើកសិក្ខាសាលាថ្នាក់ជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្រ្តៃ គណៈកម្មាធិការជាតិ

Read More
សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល នគរបាលជាតិ

Read More
រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នារសៀលថ្ងៃទីពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី

Read More
សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនពីរក្រុង-ស្រុក​ ក្នុងខេត្តបន្ទាយមានជ័យ​ ២០០គ្រួសារ​ ទទួលបានអំណោយពីឯកឧត្តម អភិសន្តិបណ្ឌិ ស សុខា និងលោកជំទាវ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញ នាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនពីរក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ចំនួន២០០គ្រួសារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម

Read More
សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវលះបង់កម្លាំងកាយចិត្តផ្តល់សេវាជូនភ្ញៀវកាន់តែល្អប្រសើរ!

ប៉ោយប៉ែត ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

Read More