កម្សាន្ត

បច្ចេកវិទ្យា

វិធីការពារការដាក់បញ្ចូលក្នុងក្រុម ឫឆានែលលើបណ្តាញទំនាក់ទំនង Telegram ដោយមិនដឹងខ្លួន

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង Telegram ជាច្រើនអាចនឹងកំពុងមានភាពធុញទ្រាន់ជាមួយនឹងការដាក់បញ្ចូលគណនីរបស់ខ្លួនទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ដោយមិនដឹងខ្លួន ហើយតែងតែទទួលបានសាររំខានគ្រប់ពេលវេលាពីក្រុម (Group) ឫ ឆានែល (Channel) ទាំងនោះ។ ក្នុងអត្ថបទនេះ ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមធ្វើការចែករំលែកពីវិធីសាស្រ្តក្នុងការបង្ការការដាក់បញ្ចូលគណនីទៅក្នុងក្រុម

Read More
បច្ចេកវិទ្យា

Microsoft បំបែកការលក់កម្មវិធី Teams និង Office ចេញពីគ្នានៅទូទាំងពិភពលោកក្នុងពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យជុំវិញករណីប្រឆាំងទំនុកចិត្ត

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Microsoft បាននិយាយថា ខ្លួននឹងចាប់ផ្តើមដាក់លក់កម្មវិធីទំនាក់ទំនងដែលមានឈ្មោះថា Teams និងកម្មវិធី Office របស់ខ្លួនដាច់ដោយឡែកពីនៅទូទាំងពិភពលោក បន្ទាប់ពីបានអនុវត្តអស់រយៈពេលប្រាំមួយខែសម្រាប់ការលក់ក្នុងទឹកដីអឺរ៉ុបដើម្បីជៀសវាងពីការរងពិន័យទាក់ទងនឹងច្បាប់ប្រឆាំងទំនុកចិត្តរបស់សហភាពនេះ។ សូមជម្រាបថា គណៈកម្មការអឺរ៉ុបបាននឹងកំពុងស៊ើបអង្កេតលើការចងជាកញ្ចប់សម្រាប់ការលក់កម្មវិធី Teams ជាមួយនឹងកម្មវិធី Office របស់ក្រុមហ៊ុន Microsoft ចាប់តាំងពីទទួលបានពាក្យបណ្តឹងក្នុងឆ្នាំ ២០២០ ជុំវិញការប្រកួតប្រជែងមិនស្មើភាពពីក្រុមហ៊ុនផលិតកម្មវិធីទំនាក់ទំនងនានា

Read More
បច្ចេកវិទ្យា

រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥

ក្នុងបរិបទនៃការវិវត្តន៍កាន់តែជឿនលឿននៅក្នុងសង្គមបែបឌីជីថល រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការដឹកនាំនាវាកម្ពុជាដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការសម្រប និងប្រកួតប្រជែងនៅក្នុងពិភពលោកដែលកំពុងតែមានការអភិវឌ្ឍន៍ឥតឈប់ឈរនាពេលបច្ចុប្បន្ន។ ជាមួយគោលដៅខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានចងក្រង និងចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) សម្រាប់ចែករំលែកព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីស្វែងយល់ និងចាប់យកឳកាសក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលរបស់ប្រទេសយើង។ លោកអ្នកអាចធ្វើការទាញយកឯកសារខាងលើតាមរយៈតំណភ្ជាប់នេះ៖ https://go.gov.kh/dgc/dsdr-24-35

Read More
បច្ចេកវិទ្យា

វិធីសាស្ត្រក្នុងការការពារខ្លួនអ្នកពីសេវាផ្តល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់ (Loan Shark)

ថ្មីៗនេះ វត្តមានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចបានផ្សព្វផ្សាយឡើងវិញ តាមរយៈប្រព័ន្ធអ៊ីនធឺណិត បិតផ្សាយខិត្តប័ណ្ណនៅតាមទីសាធារណៈ និងបណ្តាញសង្គមនានា ពីការផ្ដល់ឥណទាន ឬកម្ចីអនឡាញខុសច្បាប់។ ល្បិចឆបោករបស់ក្រុមហ៊ុន និងបុគ្គលខិលខូច មានដូចជា៖ ១- ការអូសទាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឲ្យខ្ចីប្រាក់ ដោយសន្យាផ្តល់ប្រាក់ងាយស្រួល និងមិនទាមទារឯកសារច្រើន។ ២- ការលួងលោមជនរងគ្រោះឲ្យបំពេញលក្ខខណ្ឌមួយចំនួនមុននឹងទទួលបានកម្ចី ដូចជា តម្រូវឲ្យបង់សេវារដ្ឋបាល

Read More
បច្ចេកវិទ្យា

អ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវប្រុងប្រយ័ត្នរាល់ការចែកចាយរូបភាពដែលមានអត្តសញ្ញាណរបស់ខ្លួនលើគណនីបណ្តាញសង្គម

ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងយុគសម័យឌីជីថលអាចជួយសម្រួលដល់ការទំនាក់ទំនង ការផ្តល់សេវាកម្ម ឬការផ្ញើឯកសារផ្សេងៗ ដែលជាផ្នែកមួយនៃឌីជីថលភាវូបនីយកម្ម។ ប៉ុន្តែ ទន្ទឹមនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញសង្គម ក៏បង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យានានាផងដែរ ក្នុងនោះ មានការយករូបភាពដែលមានអត្តសញ្ញាណបុគ្គលរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើង នៅពេលដែលអ្នកចែករំលែក (Share/Sent) ព័ត៌មាន ឬអត្តសញ្ញាណផ្ទាល់ខ្លួននៅលើបណ្តាញសង្គម រួមមាន៖ ១. ការលួចយកអត្តសញ្ញាណ

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ទីផ្សារស្មាតហ្វូនសកលនឹងមានការងើបឡើងវិញក្នុងឆ្នាំ ២០២៤នេះ

យោងតាមរបាយការណ៍ចេញផ្សាយដោយ Counterpoint Research  ដែលជាស្ថាប័នស្រាវជ្រាវទីផ្សារបច្ចេកវិទ្យាសកលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញក្នុងកម្រិត ៣ភាគរយក្នុងឆ្នាំ ២០២៤នេះ ដោយសារភាពធូរស្បើយនៃអតិផរណាបានជួយដល់ការស្ទុះងើបឡើងវិញនៃតម្រូវការក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន គួបផ្សំនឹងការបំពាក់មុខងារ AI ថ្មីៗដែលបានទាក់ទាញអ្នកប្រើប្រាស់ឲ្យមានការចាប់អារម្មណ៍លើទូរសព្ទ និងឧបរកណ៍អេឡិចត្រូនិចទំនើបៗជាងមុន។ សូមជម្រាបថា ផ្អែកតាមទិន្នន័យរបស់ស្ថាប័នខាងលើ ការនាំចេញស្មាតហ្វូននៅទូទាំងសកលលោកកាលពីឆ្នាំ ២០២៣ បានរងការធ្លាក់ចុះជាង ៤ភាគរយដោយសារអ្នកប្រើប្រាស់មានការគិតគូរលើការចាយវាយរបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចដែលមិនច្បាស់លាស់។ សម្រាប់ឆ្នាំ ២០២៤នេះ

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

នូវែលសេឡង់ចោទចិនថាបានធ្វើសកម្មភាពលួចទិន្នន័យរដ្ឋាភិបាលរបស់ខ្លួន

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលនូវែលសេឡង់បាននិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភចំពោះរដ្ឋាភិបាលចិនក្រោយមានរបាយការណ៍ពីការរកឃើញសកម្មភាព​វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើសភានូវែលសេឡង់កាលពីឆ្នាំ ២០២១ ដែលត្រូវបានភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសបញ្ជាក់ថាត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ ការលាតត្រដាងដែលបញ្ជាក់ពីការប៉ុនប៉ងលួចទិន្នន័យរបស់សមាជិកសភាប្រទេសនូវែលសេឡង់ខាងលើនេះ បានកើតឡើងស្របពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសចិនថាបានធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺណិតដែលកំពុងបន្តរីករាលដាលយ៉ាងសកម្ម។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសខាងលើនេះ គឺមិនអាចទទួលយកបានទេ ហើយយើងជំរុញឲ្យប្រទេសចិនជៀសវាងពីសកម្មភាពបែបនេះនាពេលអនាគត”។ លោក Peters បានឲ្យដឹងថា ការព្រួយបារម្ភអំពីសកម្មភាពចារកម្មតាមប្រព័ន្ធអ៊ីនធឺណេតដែលត្រូវបានសន្មតថាជាក្រុមដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលចិន

Read More
បច្ចេកវិទ្យា

Google បន្ថែមសមត្ថភាព AI ទៅក្នុងកម្មវិធី Fitbit ដើម្បីផ្តល់នូវការយល់ដឹងអំពីសុខភាពឯកជនប្រកបដោយអត្ថប្រយោជន៍

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google នៅដើមសប្តាហ៍នេះបានឲ្យដឹងថា ពេលនេះខ្លួនកំពុងដាក់បញ្ចូលសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ទៅលើផលិតផលជាច្រើនដែលទាក់ទងនឹងសុខភាព និងការធ្វើលំំហាត់ប្រាណ ដោយក្នុងនោះក៏រួមមានទាំងកម្មវិធី Fitbit ដែលជាកម្មវិធីតាមដានសុខភាពផងដែរ។ ប្រកាសនៅក្នុងព្រឹត្តិការណ៍ស្តីពីការតាមដានសុខភាពជាមួយបច្ចេកវិទ្យា The Check Up with Google Health 2024 ដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ពិភពលោកខាងលើបានប្រកាសថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

រដ្ឋាភិបាលចិនចេញសេចក្តីណែនាំឲ្យឈប់ប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិកលើកុំព្យូទ័ររដ្ឋ

យោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិនៅថ្ងៃអាទិត្យ ទី២៤ មីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា រដ្ឋាភិបាលចិនបានចេញសេចក្តីគោលការណ៍ណែនាំឲ្យរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបញ្ឈប់ការប្រើប្រាស់បន្ទះឈីបអេឡិចត្រូនិចរបស់ក្រុមហ៊ុនអាមេរិក Intel និង AMD បំពាក់លើកុំព្យូទ័រ និងម៉ាស៊ីនមេ (Server) របស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ សេចក្តីណែនាំអំពីផ្នែកលទ្ធកម្មខាងលើក៏បានដាក់គោលដៅក្នុងបិទប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ក៏ដូចជាប្រព័ន្ធផ្ទុកទិន្នន័យ (Database)

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

អង្គការសហប្រជាជាតិអនុម័តដំណោះស្រាយជាសកលជំហានដំំបូងសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយសកលជាលើកដំបូងស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដើម្បីលើកទឹកចិត្តដល់ប្រទេសនានាឱ្យការពារសិទ្ធិមនុស្ស ការពារទិន្នន័យផ្ទាល់ខ្លួន និងត្រួតពិនិត្យហានិភ័យនៃបច្ចេកវិទ្យាថ្មីនេះ។ និយាយទៅកាន់ក្រុមអ្នកយកព័ត៌មាននៅមុនការអនុម័តដំណោះស្រាយខាងលើ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ដំណោះស្រាយដែលមិនមែនជាការចងក្រងជាច្បាប់ និងដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចិន និងប្រទេសចំនួន ១២២ ផ្សេងទៀតខាងលើនេះ បានចំណាយពេល ០៣ខែសម្រាប់ដំណើរការចរចា ហើយវាក៏ជាការតស៊ូមតិសម្រាប់ការពង្រឹងគោលនយោបាយឯកជនភាពផងដែរ។ សូមជម្រាបថា ដំណោះស្រាយនេះ គឺជាគំនិតផ្តួចផ្តើមចុងក្រោយបង្អស់របស់រដ្ឋាភិបាលប្រទេសនានានៅជុំវិញពិភពលោកដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)

Read More