អតីតគ្រូកីឡាប្រដាល់ដ៏ល្បីប្រចាំខេត្តបន្ទាយមានជ័យម្នាក់ធ្លាក់ខ្លួនបបក់ត្រីចិញ្ចឹមជីវិតបានអំពាវនាវរកសប្បុរសជនឲ្យជួយបើកក្លឹបជាថ្មីឡើងវិញដើម្បីផ្ទេរក្បាច់គុនឲ្យក្មេងជំនាន់ក្រោយ
បន្ទាយមានជ័យ ៖ គ្រូប្រដាល់ព្រឹទ្ធាចារ្យកីឡាករជើងចាស់លោកគ្រូ ចាន់ ពៅ ដែលមានអាយុ៧៣ឆ្នាំ ធ្លាប់ធ្វើជាគ្រូបង្ហាត់បង្រៀនកីឡាប្រដាល់ និងជាប្រធានជាសមាគមកីឡាប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យដំបូងគេ ដែលបានបណ្ដុះបណ្ដាល កូនសិស្សដែលពេលបច្ចុប្បន្នកូនសិស្សរបស់លោកទទួលបានភាពជោគជ័យខ្លះបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនខ្លះជាមន្ត្រីរាជការរហូតមានអ្នកខ្លះបានទៅរស់នៅឯក្រៅប្រទេសផងនោះ ផ្ទុយពីជីវិតរបស់លោកគ្រូដោយសារស្រឡាញ់វិស័យកីឡា និងចិញ្ចឹមកូនសិស្សច្រើនពេកហើយនៅពេលនោះតម្លៃខ្លួន របស់កីឡាមិនសូវបានថ្លៃនិងមិនសូវមានទីផ្សារក្នុងការប្រកួតបណ្ដាលឲ្យលោកគ្រូធ្លាក់ខ្លួនក្រលក់ដីលក់ផ្ទះពេលនេះរូបលោកបានដើរ បបក់ត្រីចិញ្ចឹមប្រពន្ធយ៉ាងកំសត់វេទនានិងបានអំពាវនាវដល់អ្នកមានធនធានជួយបើកភ្លឹបប្រដាល់ឡើងវិញដើម្បីផ្ទេរក្បាច់គុណទៅឲ្យក្មេងជំនាន់ក្រោយ…. ។ ថ្មីៗនេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុចអូតាកុចនៅក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងបានជួបធ្វើបទសម្ភាសន៍ជាមួយលោកគ្រូចាន់ពៅផ្ទាល់ លោកគ្រូចាន់ពៅបានរៀបរាប់ឲ្យដឹងថា៖
Read More