អនុរដ្ឋលេខាធិការស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន

ខេត្តកំពង់ស្ពឺ​៖​ នៅថ្ងៃ​ទី៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រោមកិច្ចសហការរៀបចំពីក្រសួងកិច្ចការនារី​ នៅសាលាឃុំទំព័រមាស​ ស្រុកសំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​បើកវេទិកាផ្សព្វផ្សាយ ក្រោមប្រធានបទ​ ” លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន”​ ក្រោមអធិបតីភាព​លោកជំទាវ​ ឡុ​ង​ សុផល្លី​ អនុរដ្ឋលេខាធិការ​ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី​ ដោយមានការអញ្ជេីញចូលរួមពីឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តានីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងស្រុក​ ឃុំ​ ភូមិ​ និងប្រជាពលរដ្ឋចូលរួមសរុប១៥០នាក់។ លោក​ កង​ ប៊ុនណាត​ អភិបាលរង​ តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកសំរោងទង​ បានមានប្រសាសន៍ស្វាគមន៍​ និងរបាយការណ៍​ពីការរីកចម្រេីនរបស់ស្រុក​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀងក្នុងស្រុក​ បានបញ្ជាក់ថាស្រុកមិនមែនជាទីតាំងផលិត​ ដាំដុះ​ គ្រឿងញៀនឡេីយ។ ថ្លែងក្នុងនាម​នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហេីយការចូលរួមរបស់ម្តាយ​ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាភាពសំខាន់ចាំបាច់ណាស់ព្រោះម្តាយគឺជាមនុស្សសំខាន់នៅជិតនិងមានឥទ្ធិពលលេីកូនចៅ​ សំដីអ្នកម្តាយប្រៀបដូចជាឱសថទិព្វព្យាបាលបញ្ហាគ្រប់យ៉ាងរបស់កូនចៅ។ ក្នុងឱកាសនោះ​ លោកជំទាវ​ ឡុង​ សុផល្លី​ អនុរដ្ឋលេខាធិការ​ បានថ្លែងថា​គោលបំណងសំខាន់នៃវេទិកាគឺដេីម្បីអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យបានយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រមទាំងកៀរគរការចូលរួមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ឈានទៅការលុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀននៅក្នុងសហគមន៍របស់យើង។

ក្នុងឱកាសនោះ​ដែរ លោកជំទាវ​ ឡុង​ សុផល្លី​ បា​នថ្លែងបន្ថែមថា​ អ្នកប្រើប្រាស់គ្រឿងញៀន អាចបំផ្លាញទ្រព្យសម្បត្តិកិត្តិយសគ្រួសារខ្លួនឯង និងសង្គម ហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ដោយគ្មានស្គាល់បុណ្យបាបអ្វីឡើយ​ និងសំណូមពរដល់អ្នកពាក់ព័ន្ធ​និងប្រជាពលរដ្ឋទាំងអស់​ត្រូវឆ្លើយថា “ទេ ចំពោះគ្រឿងញៀន”ហើយត្រូវចូលរួមឲ្យបានសកម្មគ្រប់ពេលវេលា ដើម្បីរក្សាការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនសហគមន៍ឱ្យបានស្ថិតស្ថេរ គង់វង្សតរៀងទៅ។