អគ្គនាយកដ្ឋានពន្ធនាគារ

ឯកឧត្តមអគ្គនាយករង និងថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន មន្ត្រីគ្រប់ជាន់ថ្នាក់បានចូលរួមពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តបាត់ដំបង ៖ នាថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ កំពុងមានវត្តមានប្រចាំបញ្ជា និងប្រចាំការនៅអង្គភាពពន្ធនាគារខេត្តបាត់ដំបង និងប៉ៃលិន បានត្រួតពិនិត្យកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពន្ធនាគារ នាឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយករង និងថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន មន្ត្រីគ្រប់ជាន់ថ្នាក់ក៏បានចូលរួមពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រផងដែរ។