អគ្គនាយកដ្ឋានពន្ធនាគារ

អគ្គនាយក​ដ្ឋានពន្ធនាគារ​ ចុះមកប្រជុំដោះស្រាយបញ្ហាព្រំដីនៅចំណុចបង្គោលលេខ៩ (អូរយាង​ ដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ចន្លោះ​ ១៧​ ទៅ២០​ ហិចតា​)

រាជធានីភ្នំពេញ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ​ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ​១​ ឈន​ សាណាត​ អគ្គនាយក​រង​ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ​១​ កែវ​ សុខផាត​ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ និងមុខរប​រ​ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២​ មាន​ ថាវរិន្ទ​ ប្រធាននាយកដ្ឋានសន្តិសុខ​ បានដឹកនាំក្រុមការងារជំនាញ​ អគ្គនាយក​ដ្ឋានពន្ធនាគារ​ ចុះមកប្រជុំដោះស្រាយបញ្ហាព្រំដីនៅចំណុចបង្គោលលេខ៩ (អូរយាង​ ដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ចន្លោះ​ ១៧​ ទៅ២០​ ហិចតា​)​ ជាមួយតំណាងអភិបាលខេត្ត​ សុរិយោដីខេត្ត​ សុរិយោដីស្រុក​ អភិបាលរងទទួលបន្ទុក​ តំណាងមេឃុំ​ តំណាងមេភូមិ​ លទ្ធផលក្រោយការប្រជុំ​ ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ​១​ ឈន​ សាណាត​ អគ្គនាយក​រង​ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ បានសម្រេចធ្វេីការកាត់ដីតែ​ ១៣​ហិចតា​ ជូនប្រជាពលរដ្ឋចំនួន​ ១៣​គ្រួសារ​តែប៉ុណ្ណោះ​ សល់ក្រៅពីនោះត្រូវប្រគល់ឲ្យមកមណ្ឌលអប់រំកែប្រែទី៤​។ ចំពោះអាជ្ញាធរ​មូលដ្ឋា​ន​ ភូមិ​ ឃុំ​ ឯកភាពក្នុងការសម្រេចនេះផងដែរ​ ប៉ុន្តែសុំពេលដេីម្បីធ្វេីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំង​ ១៣​គ្រួសារជាមុនសិន​​។