រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិរដ្ឋលេខាធិការអគ្គារធិការដ្ឋានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុបណ្ឌិត្យសភានគរបាលកម្ពុជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

កិច្ចប្រជុំ ស្ដីពីការចាត់មន្រ្តីចុះមូលដ្ឋានដើម្បីរៀបចំវេទិកាសាធារណៈ ភូមិ-ឃុំមានសុវត្ថិភាព

រាជធានីភ្នំពេញ៖ នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំ ស្ដីពីការចាត់មន្រ្តីចុះមូលដ្ឋានដើម្បីរៀបចំវេទិកាសាធារណៈ ភូមិ-ឃុំមានសុវត្ថិភាព។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក ឯកឧត្ដម អគារធិការ ឯកឧត្ដម ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងតំណាងអង្គភាព និងមន្រ្តីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបទៀតផងដែរ៕