អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមការងារចុះត្រួតពិនិត្យសិក្សាអនុវត្តការងាររបស់ប៉ុស្តិ៍ និងក្រុមផ្តល់ទិដ្ឋាការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ខេត្តបាត់ដំបង ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មានក្រុមការងារចុះត្រួតពិនិត្យសិក្សាអនុវត្តការងាររបស់ប៉ុស្តិ៍ និងក្រុមផ្តល់ទិដ្ឋាការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តម សេនីយ៍ទោ ទៀប ប៊ុនលាភ និងសហការី។

បន្ទាប់ពីចុះត្រួតពិនិត្យរួចរាល់ លោកឧត្តមសេនីយ៍ទោ ទៀប  ប៊ុនលាភ បានចែកជូនសៀវភៅប្រយោគបដិសណ្ឋារកិច្ច និងស៊ីញ SMILING SERVICE ដល់មន្រ្តីប៉ុស្តិ៍ទាំងអស់។ ក្រោយមកក្រុមការងារ បានចុះត្រួតពិនិត្យគោលដៅ ស្លាបឆ្វេង ស្លាបស្តាំ បន្ទប់រដ្ឋបាល ត្រួតពិនិត្យមើលរបៀបរបបធ្វើរបាយការណ៍ ទុកដាក់ឯកសារ កន្លែងបំពេញបែបបទ និងគោលដៅបារ៉ាស់។

  ចុងបញ្ចប់ក្រុមការងារ បានទៅជួបសំណេះសំណាល ជាមួយប្រធានទីស្នាក់ការ ក្រុមសមត្ថកិច្ចថៃ ដែលប្រចាំការនៅច្រកទ្វារ បានផាកាត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការងារជំនាញអន្តោប្រវេសន៍ នៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ៕