ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី ចូលជួបពិភាក្សាការងារស្តីពីការប្រើប្រាស់សេវាកម្មទូរស័ព្ទ

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន ខេម ជ្ជីអេសអេម អែលធីឌី (CAM GSM.,LTD) ចូលជួបពិភាក្សាការងារស្តីពីការប្រើប្រាស់សេវាកម្មទូរស័ព្ទ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ (អគារW) ៕