ព័ត៌មានក្នុងប្រទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញល្បាតត្រួតពិនិត្យផ្ទាល់

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញល្បាតត្រួតពិនិត្យផ្ទាល់ និងដាក់ពង្រាយកម្លាំងនគរបាលតាមគោលដៅនានា ក្នុងតំបន់សប្បាយទាំងអស់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ដែលបានមកលេងកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងនោះដោយបានបែងចែកជាកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ កម្លាំងប្រចាំការតាមគោលដៅសំខាន់ៗរួមមាន រមណីយដ្ឋាននានា វត្តអារាម ផ្សារ កន្លែងសប្បាយមួយចំនួន និងកម្លាំងនគរបាលសម្រាប់សម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមកកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្រទូទាំងខេត្ត

ជារួមតាមរយៈការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងគោលបំណងបង្កលក្ខណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមានភាពសប្បាយរីករាយ និងសុខដុមរមនា