ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

ខេត្តកំពត៖ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កំលាំងសមត្ថកិច្ចឃ្លាំមើលក៍ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ ក៍បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងភូមិទ្វីបខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។  ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់៖

១/ឈ្មោះ សុះ សាលីម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៨កញ្ចប់ ទម្ងន់ ៤០.៥០ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។
២/ឈ្មោះ រ៉េស សាហាក់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកំពង់ក្រុង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ។
ចាប់យកវត្ថុតាង៖
-ថ្នាំញៀនចំនួន ០៤កញ្ចប់ ទម្ងន់ ៩៧.៧៥ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។
៣/ ឈ្មោះ ហ៊ុយ សេន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិម៉ាកប្រាំង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។
-ថ្នាំញៀនចំនួន ០១កញ្ចប់ ទម្ងន់ ១៥.០១ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។
៤/ ញ៉ែត បញ្ញា ភេទប្រុស រស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។
ដកហូតថ្នាំញៀន ១ បញ្ចប់ ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១ គ្រឿង។
ករណីខាងលើសមត្ថកិច្ចយើង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតវត្ថុតាងរួមមាន÷ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៤ កញ្ចប់ ទម្ងន់ ១៥៣.៧៨ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០៥ គ្រឿង
-ម៉ូតូចំនួន ០៤ គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងកំពុង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕