ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រុមការងារការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មដឹកជញ្ជូន អ្នកបើកបរបាឡាស្មាច់ ស្ថិតក្នុងភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយប៉ូលីសចរចរាណ៏ផ្លូវទឹកខេត្ត និងអធិការស្រុកកំពង់លែង ចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មដឹកជញ្ជូន អ្នកបើកបរបាឡាស្មាច់ និងអ្នកបើកបរសាឡាងអោយមានប្រុងប្រយ័ត្នរាល់ការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្រុមការងារបានណែនាំដូចមានខាងក្រោម ៖
១-ហាមបើកបរជលយានក្នុងស្ថានភាពស្រវឹង
២-ហាមផ្ទុកទំនិញលើសចណុះរឺដាក់មនុស្សសំពីងសំពើង។
៣-ហាមបើកបរជលយានលឿនក្នុងទីប្រជុំជន
៤-មុនចេញដំនើរម្ចាស់ជលយានត្រូវមានពោងសង្រោះ មាស៊ីនបូមទឹក បំពង់ពន្លត់អគ្គីភ័យ ។
៥-ម្ចាស់ជលយានគ្រប់ប្រភេទត្រូវមកធ្វើការចុះបញ្ជីអោយត្រឹមត្រូវនៅមន្ទីរ សាធាណរការ និង ដឹកជញ្ជូនខេត្ត រឺ អង្គភាពច្រកចេញចូលសាលាខេត្ត ៕