ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក សហការជាមួយកម្លំាងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:១៧នាទី ថ្ងៃសុក្រ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ភ្នំព្រឹក ចំនួន៧នាក់ អាវុធAK=៤ដើម K54=១ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ ណេម (នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣ វរសេនាតូចលេខ១ ចំនួន២នាក់ អាវុធAK54=១ដើម ដឹកនាំដោយនាយចំណង់ អ៊ួន មករា (មេបញ្ជាការកងអនុសេនាតូច) រួមនិងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ចំនួន៣នាក់ អាវុធK54=១ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ផុន ភឿន (មេបញ្ជាការរងកងអនុសេនាធំ) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹកស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដល់ចំណុចភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ត្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:៣៥នាទី ៕