ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លំាងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៧:៣០នាទី ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្ដិ៍ព្រំដែនគីឡូ១៣ ចំនួន ៦នាក់ អាវុធAK47=៣ដើម K54=១ដេីម ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ដារ៉ា (នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាសឹករងសំពៅលូនចំនួន៤នាក់អាវុធAK=៣ដើម ដឹកនាំដោយនាយចំណង់ ប៊ុន ទិត្យ (មេបញ្ជាការរងកងអនុសេនាតូច) រួមនិងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន៤នាក់ អាវុធAK=៣ដើម K54=១ដើម ដឹកនាំដោយនាយចំណង់ សុះ អីសា (មេបញ្ជាការកងអនុសេនាតូច) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនពីចំណុចភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដល់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ដ្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង០៩:៣០នាទី ៕