ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​របាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំត្រីមាសទី១​ ឆ្នាំ២០​២៤​

មណ្ឌលគិរី៖ ​ នារសៀល ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ..២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី 

ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ និងលោក លោកស្រីជាគណៈប្រតិភូ ក្រសួមហាផ្ទៃ ឯកឧត្ដម លោកជំទាវសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងលោកមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទាំងបីព្រមទាំងលោកប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សាលោកអភិបាក្រុង ស្រុកទាំង៥ លោក មេឃុំចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនោះ