ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តកំពត ចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់និងបញ្ជាយ៉ាងមុឹងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កំលាំងសមត្ថកិច្ចឃ្លាំមើលក៍ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ ក៍បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១/ឈ្មោះ ពៅ ភាន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកោះគ្រឹសស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
២/ឈ្មោះ ស៊ុន រដ្ឋា ហៅ ផេង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ចាប់យកវត្ថុតាង៖
-ថ្នាំញៀនចំនួន ០៦កញ្ចប់ ទម្ងន់ ២៨.៣៧ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។

តាមការសាកសួរចម្លើយជនសង្ស័យខាងលើឈ្មោះ ស៊ុន រដ្ឋា ហៅ ផេង នៅថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ២៣និង០០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក(គួរកន) ស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន ០១នាក់ ថែមទៀត
១/ឈ្មោះ សៀង សួន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ចាប់យកវត្ថុតាង៖
-ម៉ូតូចំនួន ០១គ្រឿង។

តាមការសាកសួរចម្លើយជនសង្ស័យខាងលើឈ្មោះ ស៊ុន រដ្ឋា ហៅ ផេង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក(គួរកន) ស្ថិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន ០១នាក់ ថែមទៀត
១/ឈ្មោះ ង៉ោ ពុំវិសាល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ចាប់យកវត្ថុតាង៖
-ថ្នាំញៀនចំនួន ០៧កញ្ចប់ ទម្ងន់ ០.៦៥ ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ ទម្ងន់ ២៩.០២ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-ម៉ូតូចំនួន ០៣គ្រឿង
-សរុបជនសង្ស័យចំនួន ០៤នាក់ ប្រុស ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងកំពុងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕