ព័ត៌មានអន្តរជាតិ

តាមដានព័ត៌មានអន្តរជាតិប្រចាំថ្ងៃជាមួយទំព័រផ្លូវការរបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនឹងអនុញ្ញាតឲ្យ​គ្រូពេទ្យ​បរទេសអាចធ្វើការនៅតាមមន្ទីរពេទ្យ ខណៈ​ដែល​ការតវ៉ាជុំវិញផែនការបង្កើនចំនួនគ្រូពេទ្យបន្តអូស​បន្លាយ

(សេអ៊ូល)៖ យោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យគ្រូពេទ្យបរទេសអាចធ្វើការនៅតាមមន្ទីរពេទ្យបន្ទាប់ពីបានឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្នុងគ្រាដែលកូដកម្មរតវ៉ាចំពោះផែនការបង្កើនចំនួននៃការជ្រើសរើសគ្រូពេទ្យបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងមិនទាន់រកឃើញដំណោះស្រាយ។ ក្រុមគ្រូពេទ្យវ័យក្មេងរាប់​ពាន់​នាក់បាននាំគ្នាចេញធ្វើកូដកម្ម និងសម្រេច​ចិត្តឈប់​ធ្វើ​ការចាប់តាំងពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈរហូតមកទល់ពេលនេះ ដើម្បីបង្ហាញការ​ប្រឆាំងតវ៉ា​ចំពោះ​ផែនការរបស់រដ្ឋាភិបាលខាងលើ ហើយវាបានបង្ក​ឲ្យ​មាន​ភាព​ចលាចលនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេសនេះ។ កន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បានផ្តល់សម្បទានមួយចំនួនដល់ក្រុមគ្រូពេទ្យវ័យក្មេងដែលចេញតវ៉ាខាងលើរួចហើយដោយសន្យាថានឹងកាត់បន្ថយវិសាលភាពនៃការធ្វើកំណែទម្រង់នេះ ប៉ុន្តែមិនមានប្រសិទ្ធិភាព។ ក្រុមគ្រូពេទ្យទាំងនោះបានច្រានចោលការផ្តល់សម្បទានខាងលើ ហើយទាមទារឲ្យរដ្ឋាភិបាលលុបចោលផែនការនេះទាំងស្រុងតែម្តង។

Read More
ព័ត៌មានអន្តរជាតិ

វិស័យ​កសិកម្ម​ហ្វីលីពីន​រងការខាតបង់​ជាង ​១០៣​លាន​ដុល្លារ​ដោយសារបាតុភូត El Nino

(ម៉ានីល)៖ យោងតាមការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា គ្រោះរាំងស្ងួតដែលកើតឡើងដោយសារបាតុភូត អែល នីណូ (El Nino) បានបង្កឲ្យមានការខូចខាតដល់វិស័យកសិកម្មហ្វីលីពីនក្នុងទំហំ ៥,៩ពាន់លានប៉េសូ ឫស្មើនឹង ១០៣លានដុល្លារអាមេរិក ហើយបានធ្វើឲ្យប្រជាជនហ្វីលីពីនយ៉ាងហោចណាស់ ៣,៦លាននាក់នៅទូទាំងប្រទេសបានរងផលប៉ះពាល់។ ការលើកឡើងរបស់លោកប្រធានាធិបតីហ្វីលីពីនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

TikTok នឹងចាប់ផ្តើមដាក់សញ្ញាសម្គាល់លើមាតិកាដែលត្រូវបានបង្កើតឡើងដោយ AI

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូ TikTok បានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាដែលនឹងជួយខ្លួនក្នុងការដាក់ស្លាកសញ្ញាលើរូបភាព និងវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ក្រុមហ៊ុននានាដែ លត្រូវបានចែកចាយនៅលើវេទិការបស់ខ្លួន។ ក្នុងការប្រកាសខាងលើ TikTok បាននិយាយថា ខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យា “Content Credentials” ដែលជាបច្ចេកវិទ្យាសញ្ញាសម្គាល់ឌីជីថលដែលបញ្ជាក់ពីរបៀបដែលមាតិកាត្រូវបានបង្កើត និងកែសម្រួល ដោយបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Adobe ហើយត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់រួចមកហើយដោយក្រុមហ៊ុនផ្សេងៗដែលមានដូចជា

Read More
ព័ត៌មានអន្តរជាតិ

ហ្វីលីពីនសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,៧ភាគរយកាលពីត្រីមាសទីមួយកន្លងទៅ

(ម៉ានីល)៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិជាតិហ្វីលីពីនដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា កាលពីត្រីមាសទីមួយកន្លងទៅ ប្រទេសហ្វីលីពីនសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិត ៥,៧ភាគរយធៀបនឹងកម្រិតប្រចាំឆ្នាំ។ តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ តួលេខនេះគឺខ្ពស់ជាងកំណើន ៥,៥ភាគរយកាលពីត្រីមាសទីបួន ឆ្នាំ២០២៣ ប៉ុន្តែទាបជាងកំណើនក្នុងកម្រិត ៦,៤ភាគរយកាលពីត្រីមាសទីមួយ ឆ្នាំ២០២៣។ ប្រាប់ទៅកាន់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ប្រធានអាជ្ញាធរស្ថិតិជាតិហ្វីលីពីន លោក Dennis Mapaបានលើកឡើងថា កត្តាដែលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសម្រាប់ត្រីមាសទីមួយនេះគឺ

Read More
ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាមក្នុងរយៈ​ពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះ​មានការធ្លាក់​ចុះ​បរិមាណ​ ប៉ុន្តែកើន​ឡើង​តម្លៃ​​

(ហាណូយ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់វៀតណាមដោយដកស្រង់ប្រភពពីសមាគមន៍ម្រេច និងគ្រឿងទេសវៀតណាមនៅថ្ងៃពុធនេះបានឲ្យដឹងថា ទំហំនៃការនាំចេញម្រេចរបស់វៀតណាមក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២៤នេះមានការធ្លាក់ចុះ ១៩ភាគរយមកនៅត្រឹម ៨៣,០៦៧តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃមានការកើនឡើង ១០,៣ភាគរយដល់ ៣៥២លានដុល្លារអាមេរិក។ តាមការបញ្ជាក់របស់សមាគមខាងលើ ការ​កើន​ឡើង​តម្លៃ​នេះ​ត្រូវ​បាន​គេ​សន្មត​ថា​គឺដោយសារមាន​ការ​កើន​ឡើង​​ខ្លាំង​នៃ​តម្លៃ​មធ្យមរបស់​ម្រេច​សម្រាប់​នាំ​ចេញ។ សូមជម្រាបថា តម្លៃជាមធ្យមនៃម្រេចខ្មៅសម្រាប់នាំចេញរបស់វៀតណាមក្នុងចន្លោះពីខែមករាដល់ខែមេសាគឺ ៤,០៦៥ដុល្លារក្នុងមួយតោន កើនឡើង ១៩,៤ភាគរយធៀបនឹងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈម្រេចសបានឡើងថ្លៃដល់ ៥,៦៧៨ដុល្លារក្នុងមួយតោន កើនឡើង

Read More
ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជាសម្រេចទទួលយកជាផ្លូវការនូវកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការឧបត្ថម្ភធនលើវិស័យជលផល

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្មកម្ពុជានៅ​​ថ្ងៃ​អង្គារនេះបានបញ្ជាក់ថា កម្ពុជា​បានសម្រេចទទួល​យកជាផ្លូវការ​នូវកិច្ច​ព្រម​ព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ស្តីការ​ឧបត្ថម្ភធន​លើ​វិស័យ​ជលផល​ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានបង្ហាញឯកសារនៃការអនុម័តផ្លូវច្បាប់របស់កម្ពុជាជូនអគ្គនាយិការរង WTO លោកស្រី Angela Ellard កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជុំវិញសេចក្តីសម្រេចនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានមានប្រសាសន៍​ថា

Read More
ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ព្រមាន​វាយប្រហារ​លើ​ទីតាំងយោធារបស់អង់គ្លេសជុំវិញការផ្តល់ជំនួយជាសព្វាវុធដល់អ៊ុយក្រែន​

នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី​បាន​លើកឡើងដោយព្រមានចក្រភព​អង់គ្លេសថា ប្រសិនបើ​អាវុធរបស់​អង់គ្លេស​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​អ៊ុយក្រែន​សម្រាប់វាយ​ប្រហារ​លើទឹកដី​រុស្ស៊ី នោះ​ទីក្រុង​ម៉ូស្គូ​នឹងអាចធ្វើការ​វាយ​បក​វិញ​ទៅលើទីតាំងយោធា​របស់​អង់គ្លេសនានាទាំង​នៅ​ក្នុងទឹកដី​អ៊ុយក្រែន និង​កន្លែង​ផ្សេង​ទៀត។ ការព្រមានខាងលើនេះត្រូវបានធ្វើឡើងទៅកាន់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងមូស្គូលោក Nigel Casey បន្ទាប់ពីត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ីសម្រាប់ការតវ៉ាជាផ្លូវការក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេសដើម្បីវាយប្រហារប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សុន្ទរកថារបស់លោក Cameron បានទទួលស្គាល់ថា បច្ចុប្បន្នចក្រភពអង់គ្លេសគឺជាផ្នែកមួយនៃជម្លោះ ហើយបានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតអង់គ្លេសឱ្យធ្វើការគិតដល់ផលវិបាកដ៏មហន្តរាយដែលជៀសមិនរួចនៃជំហានអរិភាពបែបនេះដោយទីក្រុងឡុងដ៍ និងធ្វើការបដិសេធភ្លាមៗនូវសេចក្តីថ្លែងការណ៍បែបញុះញង់របស់ប្រមុខការទូតអង់គ្លេសខាងលើនេះ។ សូមជម្រាបថា

Read More
ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចលើសពីការរំពឹងទុកក្នុងត្រីមាសទីមួយ ប៉ុន្តែទស្សនវិស័យនៅបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា

យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រេចបានកំណើនសេដ្ឋកិច្ចលើសការរំពឹងទុក ដែលជំរុញដោយការចំណាយសាធារណៈខ្ពស់សម្រាប់ការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែក៏នូវប្រឈមមុខនឹងឧបសគ្គក្នុងការការរក្សាឲ្យបាននូវល្បឿនកំណើនរឹងមាំផងដែរដោយសារតែកត្តានៃការអភិវឌ្ឍសកល និងភាពតឹងរ៉ឹងនៃលក្ខខណ្ឌរូបិយវត្ថុក្នុងស្រុក។ តាមរបាយការណ៍ខាងលើ ឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,១១ភាគរយដែលជាកម្រិតមូលដ្ឋានប្រចាំឆ្នាំក្នុងអំឡុងពីខែមករាដល់ខែមីនា ខណៈដែលនេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាសចុងក្រោយ។ កំណើនខាងលើនេះមានកម្រិតលើសពីការព្យាករណ៍ក្នុងអត្រា ៥ភាគរយដែលរំពឹងទុកដោយអ្នកសេដ្ឋកិច្ច និងលើសពីកម្រិត ៥,០៤ភាគរយដែលសម្រេចបានកាលពីក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤នេះ ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ១៤ កុម្ភៈ

Read More
ព័ត៌មានអន្តរជាតិ

តម្លៃអង្ករនាំ​ចេញរបស់​វៀតណាម​ឡើងដល់កម្រិតខ្ពស់ជាងគេក្នុង​ពិភពលោក​សារជាថ្មី

(ហាណូយ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅថ្ងៃចន្ទនេះដោយ​ដក​ស្រង់ប្រភពពី​សមាគម​ស្បៀងអាហារ​វៀតណាមបានឲ្យដឹងថា កាលពីសប្តាហ៍មុន តម្លៃអង្ករវៀតណាមនៅលើទីផ្សារពិភពលោកបានឡើងថ្លៃចន្លោះពី ៣ ទៅ ៨ដុល្លារអាមេរិកក្នុងមួយតោន ដោយបានជួយឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់យកតំណែងកំពូលជាប្រទេសដែលមានតម្លៃអង្ករនាំចេញថ្លៃជាងគេជាថ្មីម្តងទៀត។ តាមការបញ្ជាក់ពីសមាគម​ស្បៀងអាហារ​វៀតណាម តម្លៃ​អង្ករ​បាក់​ ៥​ភាគរយ​របស់​វៀតណាមបានឡើងថ្លៃដល់ ៥៨៥ដុល្លារ​ក្នុង​មួយ​តោន ​ខ្ពស់​ជាង​ប្រភេទ​ដូចគ្នា​របស់​ប្រទេសថៃ ០៣ដុល្លារ​ក្នុង​មួយ​តោន និងខ្ពស់ជាងប្រភេទ​ដូចគ្នា​របស់​ប៉ាគីស្ថាន ១០ដុល្លារ​ក្នុង​មួយ​តោន​។ ចំណែក អង្ករ​បាក់ ​២៥​ភាគរយ​ និង

Read More
ព័ត៌មានអន្តរជាតិ

កំណើនតម្រូវការប្រេងឥន្ធនៈសកលនឹងធ្លាក់ចុះនៅឆ្នាំនេះដោយសារកំណើនរថយន្តអគ្គីសនី (EV)

យោងតាមការវិភាគមួយរបស់ស្ថាប័ន Wood Mackenzie ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា កំណើនតម្រូវការប្រេងឥន្ធនៈសកលអាចនឹងមានការធ្លាក់ចុះនៅពាក់កណ្តាលទីពីរនៃឆ្នាំ ២០២៤នេះ ដែលជំរុញដោយទំនោរនៃការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក និងការវិលត្រឡប់ទៅរកការប្រើប្រាស់ក្នុងកម្រិតធម្មតាវិញបន្ទាប់ពីមានការស្ទុះឡើងខ្លាំងនៃតម្រូវការកាលពីឆ្នាំមុនក្រោយវិបត្តិជំងឺកូវីដ-១៩។ របាយការណ៍របស់ស្ថាប័ន Wood Mackenzie ដែលមា នមូលដ្ឋានក្នុងចក្រភពអង់គ្លេសខាងលើបានបញ្ជាក់ថា ជាមួយកំណើនដែលមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០២០ តម្រូវការប្រេងសាំងទំនងជានឹងមានការកើនឡើងក្នុងកម្រិត ៣៤០,០០០បារ៉ែលក្នុងមួយថ្ងៃ

Read More