អគ្គនាយកដ្ឋានអន្តោប្រវេសន៍អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តថវិកាកម្មវិធី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តថវិកាកម្មវិធី។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុ នៅក្នុងការអនុវត្តថវិការកម្មវិធីគឺមានសារសំខាន់យ៉ាងធំធេងក្នុងការកសាងឯកសារស្រូបយកថវិកា ដើម្បីបំរើឱ្យជំនាញក្នុងអង្គភាពនីមួយៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ត្រូវសហការគ្នា ជាមួយមន្រ្តីក្រសួងសុខាភិបាល គ្រប់ពេលវេលា ក្នុងការទប់ស្កាត់ និងត្រួតពិនិត្យរាល់មនុស្សចេញចូលទាំងអស់ ដើម្បីស្វែងរកមេរោគកូរ៉ូណាថ្មី ខណៈមេរោគដ៏កាចសាហាវមួយនេះបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅលើពិភពលោកជាពិសេស គឺប្រទេសចិននោះ។ ជាមួយគ្នាឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងផងដែរថា ក្រោយពីពិភពលោកផ្ទុះ នូវមេរោគកូរ៉ូណាថ្មី (Covid-១៩) នោះ បានធ្វើឲ្យភ្ញៀវទេសចរណ៍នៅតាម ច្រកមួយចំនួនមានការធ្លាក់ចុះតិចតួច ដោយសារតែជើងហោះហើរខ្លះត្រូវបានផ្អាក និងពន្យាពេលនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមេរោគកូរ៉ូណា (Covid-១៩) បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅប្រទេសចិន និងតាមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ហើយបានកំពុងឆ្លងជាបន្តបន្ទាប់ រហូតដល់ជាងប្រាំពីរម៉ឺននាក់ នៅលើសកលោកនេះ ខណៈប្រជាជនកម្ពុជាពុំមានការសង្ស័យណាមួយថា មាននូវមេរោគមួយនេះទេ៕