ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចារាចរណ៍ រវាងម៉ូតូនិងម៉ូតូ

ប៉ៃលិន៖  ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៦ និង៣៥នាទីមានករណីគ្រោះថ្នាក់ចារាចរណ៍ ០១ករណី (រវាងម៉ូតូនិងម៉ូតូ)លើផ្លូវបេតុង កើតឡើងនៅចំណុចក្បែរប៉ុស្ដិ៍នគរបាលច្រកទ្វាអន្ដរជាតិផ្សារព្រំ បើកបរស្របទិសគ្នា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បណ្ដាលឲ្យខូច ខាតម៉ូតូ ០២គ្រឿងកម្រិតស្រាល និងរងរបួសមនុស្សចំនួន ០២នាក់ ស្រាលចំនួន ០១នាក់ និង ធ្ងន់ចំនួន ០១ នាក់។

ភាគីបង្កឈ្មោះ សេង គីមឈាក ភេទ ស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិផ្សារព្រំជេីង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះសី ហនុ 1H-2823 (របួសត្រូវដៃ ជេីង និងចង្កេះស្រាល) មិនពាក់មួកសុវត្តិភាព។

ភាគីរងគ្រោះឈ្មោះ ភុំ អីម ភេទ ស្រី អាយុ ១២ ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ប៉ៃលិន 1D-4030 (របួសត្រូវក្បាលកម្រិត ធ្ងន់) មិនពាក់មួកសុវត្តិភាព។បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាង(ម៉ូតូ)ត្រូវបានដកហូតយកមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់