ព័ត៌មានផ្សេងៗ

ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

អាមេរិក និងចិនរៀបចំកិច្ចពិភាក្សាស្តីពីហានិភ័យនៃបច្ចេកវិទ្យា AI ក្នុងទីក្រុងហ្សឺណែវ

នៅថ្ងៃអង្គារសប្តាហ៍នេះ តំណាងមកពីសហរដ្ឋអាមេរិក និងប្រទេសចិននឹងជួបប្រជុំគ្នាក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសដើម្បីពិភាក្សាអំពីហានិភ័យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ដែលកំពុងមានរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ជំនួបខាងលើនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមានការព្រមព្រៀងគ្នារវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីចិន លោក Wang Yi ក្នុងជំនួបផ្លូវការនៅទីក្រុងប៉េកាំងកាលពីខែមេសាជុំវិញលើប្រធានបទខាងលើ ក្នុងគ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្យាយាមស្វែងរកការចូលរួមជាមួយប្រទេសចិនលើបញ្ហាជាច្រើន ដើម្បីកាត់បន្ថយទំនាក់ទំនងមិនប្រក្រតីរវាងប្រទេសទាំងពីរ។ គួរឲ្យដឹងថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

កូរ៉េខាងត្បូងរៀបចំកញ្ចប់ជំនួយទំហំជាង ៧ពាន់លានដុល្លារសម្រាប់ផ្តល់ឲ្យឧស្សាហកម្មបន្ទះឈីប

យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok  កាលពីថ្ងៃអាទិត្យកន្លងទៅបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំផែនការកញ្ចប់ជំនួយសម្រាប់ការវិនិយោគ និងស្រាវជា្រវក្នុងវិស័យបន្ទះឈីបដែលមានទំហំជាង ១០ពាន់ពាន់លានវ៉ុន ឫស្មើនឹង ៧.៣ពាន់លានដុល្លារ បន្ទាប់ពីបានដាក់គោលដៅយកឈ្នះលើការប្រកួតប្រជែងក្នុងវិស័យនេះ។ ក្នុងការលើកឡើងខាងលើ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រកាសពីព័ត៌មានលម្អិតនៃកញ្ចប់ជំនួយនេះក្នុងពេលឆាប់ៗខាងមុខ ដោយបញ្ជាក់ថាវាមានគោលដៅទៅលើផ្នែកវត្ថុធាតុសម្រាប់បន្ទះឈីប អ្នកផលិតបរិក្ខា និងក្រុមហ៊ុនដែលមានជំនាញក្នុងសង្វាក់ផ្គត់ផ្គង់បន្ទះឈីប។ លើកឡើងក្នុងឱកាស ជួបពិភាក្សាជាមួយក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបរិក្ខាបន្ទះឈីបក្នុងស្រុក លោករដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

TikTok នឹងចាប់ផ្តើមដាក់សញ្ញាសម្គាល់លើមាតិកាដែលត្រូវបានបង្កើតឡើងដោយ AI

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបណ្តាញសង្គមវីដេអូ TikTok បានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាដែលនឹងជួយខ្លួនក្នុងការដាក់ស្លាកសញ្ញាលើរូបភាព និងវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) របស់ក្រុមហ៊ុននានាដែ លត្រូវបានចែកចាយនៅលើវេទិការបស់ខ្លួន។ ក្នុងការប្រកាសខាងលើ TikTok បាននិយាយថា ខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យា “Content Credentials” ដែលជាបច្ចេកវិទ្យាសញ្ញាសម្គាល់ឌីជីថលដែលបញ្ជាក់ពីរបៀបដែលមាតិកាត្រូវបានបង្កើត និងកែសម្រួល ដោយបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Adobe ហើយត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់រួចមកហើយដោយក្រុមហ៊ុនផ្សេងៗដែលមានដូចជា

Read More
បច្ចេកវិទ្យា

Google DeepMind បង្ហាញគំរូ AI ថ្មីមួយដែលមានសមត្ថភាពអាចស្រាវជ្រាវថ្នាំសម្រាប់ព្យាបាលជំងឺបាន

នៅថ្ងៃពុធសប្តាហ៍នេះ Google DeepMind ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យវេជ្ជសាស្រ្ត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google បានដាក់បង្ហាញនូវជំនាន់ទីបីនៃគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួនដែលមានឈ្មោះថា “AlphaFold”ដែលត្រូវបានរចនាឡើងដើម្បីជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការបង្កើតថ្នាំព្យាបាលជំងឺ និងកំណត់គោលដៅជំងឺឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ជាមួយបច្ចេកវិទ្យា AlphaFold ថ្មីនេះ Google DeepMind បានលើកឡើងថា អ្នកស្រាវជ្រាវនៅ DeepMind និងមន្ទីរពិសោធន៍ស្ថិតក្នុងសម្ព័ន្ធតែមួយដែលមានឈ្មោះថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

សហរដ្ឋអាមេរិកជំរុញឱ្យចិន និងរុស្ស៊ីប្រកាសដោយប្តេជ្ញាថាមានតែមនុស្សជាតិប៉ុណ្ណោះទើបអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែរបាន មិនមែន AI នោះទេ

យោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីតោនបានជំរុញឱ្យប្រទេសចិន និងរុស្ស៊ីចេញសេចក្តីប្រកាសដូចសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានធ្វើឡើងកាលពីពេលថ្មីៗដែលប្តេជ្ញាថា មានតែមនុស្សជាតិប៉ុណ្ណោះទើបធ្វើការសម្រេចចិត្តលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបាន ពោលគឺមិនមែនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទេ។ លើកឡើងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសអាមេរិក លោក Paul Deanបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងរឹងមាំថាមានតែមនុស្សជាតិទេទើបមានសិទ្ធិគ្រប់គ្រងទាំងស្រុងលើអាវុធនុយក្លេអ៊ែរ ហើយប្រទេសបារាំង និងចក្រភពអង់គ្លេសក៏បានធ្វើការប្តេជ្ញាចិត្តបែបនេះដូចគ្នាផងដែរ។ លោក Dean ដែលជាជំនួយការលេខាធិការរងនៃការិយាល័យគ្រប់គ្រងអាវុធ

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Samsung និយាយថា AI នឹងជំរុញតម្រូវការក្នុងវិស័យបច្ចេកវិទ្យានៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៤នេះ

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ខ្លួនរំពឹងថាតម្រូវការនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមានការស្ទុះឡើងយ៉ាងរឹងមាំនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ ដែលជំរុញដោយការលក់ផលិតផលបន្ទះឈីបអង្គចងចាំ និងឧបករណ៍បច្ចេកវិទ្យា។ កាលពីត្រីមាសទីមួយកន្លងទៅ ការលក់បន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះមានការកើនឡើងជិតទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃបានកើនឡើងយ៉ាងខ្លាំងដោយសារការរីកចំរើនយ៉ាងឆាប់រហ័សនៃ AI បន្ទាប់ពីរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរកាលពីពេលមុននេះ។ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Samsung បាននិយាយថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុន ByteDance អាចនឹងសម្រេចចិត្តបិទ TikTok នៅសហរដ្ឋអាមេរិក

យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមវីដេអូដ៏មានប្រជាប្រិយភាពមួយនេះក្នុងទឹកដីអាមេរិកជាជាងលក់វា ក្នុងករណីដែលអស់ជម្រើសក្នុងការតវ៉ាផ្លូវច្បាប់រារាំងច្បាប់ដែលហាមឃាត់កម្មវិធីនេះមិនឲ្យពីដំណើរការក្នុងសហរដ្ឋអាមេរិក។ ប្រភពដែលជិតស្និទ្ធជាមួយក្រុមហ៊ុនមេរបស់កម្មវិធីនេះបានលើកឡើងថា ក្បួនដោះស្រាយ (algorithms) នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់កម្មវិធី TikTok ត្រូវបានចាត់ទុកថាជាស្នូលនៃប្រតិបត្តិការទូទៅរបស់ ByteDance ដូចនេះការលក់កម្មវិធីនេះជាមួយក្បួនទាំងនោះទំនងជាមិនអាចកើតឡើងនោះទេ។ ប្រភពដដែលបានបន្តថា TikTok គឺជាចំណែកតែតូចមួយនៃប្រាក់ចំណូលសរុប និងចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុបរបស់ក្រុមហ៊ុន ByteDance

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Adobe នឹងបញ្ចេញកម្មវិធី Photoshop បំពាក់ជាមួយមុខងារពេញលេញក្នុងការបង្កើតរូបភាពដោយ AI នៅក្នុងឆ្នាំនេះ

នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Adobe បានប្រកាសថាខ្លួនគ្រោងនឹងបំពាក់មុខងារពេញលេញក្នុងការបង្កើតរូបភាពដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅលើកម្មវិធី Photoshopរបស់ខ្លួននៅចុងឆ្នាំនេះ។ សូមជម្រាបថា កម្មវិធីកែរូបភាព និងវីដេអូដ៏ពេញនិយមរបស់ក្រុមហ៊ុន Adobe ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកជំនាញក្នុងវិស័យរចនារូបភាព និងវីដេអូ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្មវិធីទាំងនោះបានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែកើនឡើងជាបន្តបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាច្រើនដូចជា OpenAI ដែលទទួលបានការគាំទ្រពី Microsoft,

Read More
បច្ចេកវិទ្យា

អ្វីទៅជាបច្ចេកវិទ្យា 5G?

បច្ចេកវិទ្យា 5G គឺជាការជំនាន់ចុងក្រោយបង្អស់នៃបណ្តាញទំនាក់ទំនងចល័តបន្ទាប់ពីជំនាន់ 1G, 2G, 3G និង 4G។ បច្ចេកវិទ្យា 5G នេះមានសម្ថភាពអាចផ្តល់នូវល្បឿនផ្ទេរទិន្នន័យច្រើន និងលឿន, កាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនភាពជឿជាក់ឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ។ បច្ចេកវិទ្យាជំនាន់ចុងក្រោយនេះ អាចបង្កើនប្រសិទ្ធភាពសម្រាប់ឧបករណ៍ ឬកម្មវិធីនានាបានកាន់តែច្រើនជាងមុន ជាពិសេសគឺអាចគ្រប់គ្រងកម្មវិធីដែលពឹងផ្អែកលើទិន្នន័យ (Data-Intensive

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Microsoft រកឃើញថា យុទ្ធនាការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Microsoft ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីដើម្បីការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះបានចាប់ផ្តើមរយៈពេលជិត ៥០ថ្ងៃមកហើយ ប៉ុន្តែវានៅមានល្បឿនយឺតជាងយុទ្ធនាការកាលពីការបោះឆ្នោតមុនៗ។ ក្នុងរបាយការណ៍ខាងលើ ក្រុមអ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើនេះបានលើកឡើងថា គណនីដែលមានភាពជាប់ទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការផ្សព្វផ្សាយមាតិកាដែលខ្លឹមសារបង្កឲ្យមានខ្វែងគំនិតគ្នាដោយដាក់គោលដៅលើជនជាតិអាមេរិក ដែលក្នុងនោះរួមមានដូចជា ការរិះគន់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីជាដើម។ ជុំវិញការចេញផ្សាយរបាយការណ៍ខាងលើនេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែកាលពីខែមុន វិមានក្រឹមឡាំងបានលើកឡើងថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនាខែវិច្ឆិកាខាងមុខនេះនោះទេ។ ជាមួយគ្នានោះ ស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ីមួយនេះ ក៏បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានរៀបចំយុទ្ធនាការដើម្បីបំភ័ន្តការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០២០ផងដែរ។

Read More