បច្ចេកវិទ្យា

ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Meta ពិនិត្យ និងរកដំណោះស្រាយលើបញ្ហាមាតិកាទាក់ទងនឹងរឿងអាសអាភាសដែលក្លែងបន្លំអត្តសញ្ញាណបង្កើតឡើងដោយ AI

យោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់បណ្តាញសង្គមយក្សរបស់អាមេរិកមួយនេះបាននិងកំពុងពិនិត្យមើលការគ្រប់គ្រងលើមាតិកាអាសអាភាសដែលបង្កើតឡើងដោយ AI បន្ទាប់ពីមានករណីចែកចាយមាតិកាអាសអាភាសចំនួនពីរទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណតារាស្រីល្បីៗនៅលើបណ្តាញសង្គម Facebook និង Instagram របស់កក្រុមហ៊ុននេះ។ ក្រុមប្រឹក្សាភិបាល ដែលបានទទួលមូលនិធិពីប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សខាងលើ ប៉ុន្តែដំណើរការដោយឯករាជ្យនេះ នឹងប្រើប្រាស់ករណីទាំងពីរខាងលើដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពរួមនៃគោលនយោបាយ និងពង្រឹងការអនុវត្តច្បាប់របស់ Meta ជុំវិញការក្លែងបន្លំមាតិកាអាសអាភាស ដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI។

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

កូរ៉េខាងត្បូងប្រកាសវិនិយោគ ៧ ពាន់លានដុល្លារបច្ចេកវិទ្យា AI ដើម្បីរក្សាតំណែងជាប្រទេសនាំមុខគេក្នុងវិស័យបន្ទះឈីប

(សេអ៊ូល)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសថា កូរ៉េខាងត្បូងនឹងវិនិយោគទឹកប្រាក់ទំហំ ៩.៤ពាន់ពាន់លានវ៉ុនដែលស្មើនឹង ៦.៩៤ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅត្រឹមឆ្នាំ ២០២៧ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំណែងជាប្រទេសឈានមុខគេមួយលើពិភពលោកក្នុងវិស័យបន្ទះឈីប (semiconductor) ទំនើប។ សេចក្តីប្រកាសដែលក៏រួមបញ្ចូលនូវមូលនិធិដាច់ដោយឡែកមួយទៀតទំហំ ១.៤ពាន់ពាន់លានវ៉ុន សម្រាប់ជំរុញក្រុមហ៊ុនផលិតបន្ទះឈីបដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ម៉ាឡេស៊ីបញ្ជាឱ្យ Meta និង TikTok បង្កើតផែនការសម្រាប់មាតិកាដែលបង្កគ្រោះថ្នាក់

(គូឡាឡាំពួរ)៖ យោងតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ម៉ាឡេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់អាមេរិកនិង TikTok របស់ចិនឲ្យបង្ហាញផែនការក្នុងការប្រយុទ្ធប្រឆាំងនឹងមាតិកាដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងនៃមាតិកាបែបជេរប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើកឡើងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអង្គារ គណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ព្រមជាមួយស្ថាប័នប៉ូលិសជាតិបានឲ្យដឹងថា រដ្ឋាភិបាលបានរាយការណ៍ពីករណីខាងលើជាង ៥០,០០០នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលរួមមានទាំង Facebook របស់ក្រុមហ៊ុន Meta និង TikTok

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

​វៀតណាម​ជាប្រទេសរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​អាស៊ីអាគ្នេយ៍

(ហាណូយ)៖ យោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម VnExpress នៅថ្ងៃចន្ទដើមសប្តាហ៍នេះដោយដកស្រង់សេចក្តីរាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល Kaspersky បានឲ្យដឹងថា វៀតណាមគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានអាជីវកម្មរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការគំរាមកំហែងតាមអ៊ីនធឺណិតជាមួយចំនួនសរុបរហូតដល់ ១៧.១លានករណីកាលពីឆ្នាំ ២០២៣។ បន្ទាប់ពីវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ គឺជាប្រទេសចំណាត់ថ្នាក់ទី២ និងទី៣ ដែលរងការគំរាមកំហែងពីសកម្មភាពដូចខាងលើ ដោយឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីសរុបចំនួន ១៤.៦លាន ហើយថៃបានរាយការណ៍ពីករណីសរុបចំនួន ៤.៧លាន។ យោងតាមក្រសួងព័ត៌មាន

Read More
បច្ចេកវិទ្យា

ក្រុមហ៊ុន Meta នឹងចាប់ផ្តើមដាក់ស្លាកសញ្ញាសម្គាល់លើមាតិកាដែលបង្កើតឡើងដោយ AI

នៅថ្ងៃសុក្រសប្តាហ៍នេះ Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram បានប្រកាសថា ខ្លួននឹងចាប់ផ្តើមដាក់ស្លាកសញ្ញាសម្គាល់លើមាតិកាជាវីដេអូ សម្លេង និងរូបភាពណា ដែលត្រូវបានបង្កើតឡើងដោយ AI ចាប់ពីខែឧសភាខាងមុខ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឡើងវិញដល់អ្នកប្រើប្រាស់ និងរដ្ឋាភិបាលអំពីហានិភ័យនៃការក្លែងបន្លំនានា ជាពិសេសគឺការក្លែងបន្លំអត្តសញ្ញាណ។ ក្នុងសេចក្តីប្រកាសខាងលើ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះបានបន្ថែមថា ខ្លួននឹងលែងធ្វើការលុបមាតិកាជារូបភាព និងសំឡេងណាដែលត្រូវបានចាត់ទុកថាមិនបំពានច្បាប់របស់ខ្លួនទៀតហើយ

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ឡាវ និង ថៃ ដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈបច្ចេកវិទ្យាកូដ QR

(វៀងចន្ទន៍)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលរបស់ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ធនាគារជាតិនៃប្រទេសឡាវ និង​ថៃ​បាន​ចាប់​ផ្តើមដាក់ដំណើរ​ការប្រព័ន្ធ​ទូទាត់​ប្រាក់ឆ្លង​ព្រំដែនតាមបច្ចេកវិទ្យាកូដ QR ដើម្បី​សម្រួល​ដល់​សកម្មភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ផងដែរ។ ពិធីដាក់ដំណើរការប្រព័ន្ធខាងលើនេះត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តហ្លួងព្រះបាងភាគខាងជើង ប្រទេសឡាវនៅថ្ងៃពុធ ទី០៣ មេសាសប្តាហ៍នេះជាមួយវត្តមានរបស់ទេសាភិបាលធនាគារជាតិឡាវលោក BOL Bounleua Sinxayvoravong និងសមភាគីថៃ។ ក្នុងឱកាស ខាងលើ

Read More
បច្ចេកវិទ្យា

អ្វីទៅជាជំនាញឌីជីថល?

យោងតាមឯកសារ “ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤ – ២០៣៥” ពាក្យ “ជំនាញឌីជីថល” ត្រូវបានផ្តល់និយមន័យថាជាសមត្ថភាពជំនាញសំដៅដល់ចំណេះដឹង ចំណេះធ្វើ ជំនាញ អាកប្បកិរិយា និងឥរិយាបថការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលបានអភិវឌ្ឍន៍ឡើងតាមរយៈការអប់រំបណ្ដុះបណ្ដាល និងបទពិសោធការងារ។ ជំនាញនេះត្រូវបានបែងចែកជា ០៣កម្រិតដូចខាងក្រោម៖ ១. ជំនាញកម្រិតមូលដ្ឋាន៖ ជាសមត្ថភាពជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅជាមូលដ្ឋាន ប្រចាំថ្ងៃក្នុងការប្រាស្រ័យទាក់ទង

Read More
បច្ចេកវិទ្យា

វិធីការពារការដាក់បញ្ចូលក្នុងក្រុម ឫឆានែលលើបណ្តាញទំនាក់ទំនង Telegram ដោយមិនដឹងខ្លួន

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង Telegram ជាច្រើនអាចនឹងកំពុងមានភាពធុញទ្រាន់ជាមួយនឹងការដាក់បញ្ចូលគណនីរបស់ខ្លួនទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ដោយមិនដឹងខ្លួន ហើយតែងតែទទួលបានសាររំខានគ្រប់ពេលវេលាពីក្រុម (Group) ឫ ឆានែល (Channel) ទាំងនោះ។ ក្នុងអត្ថបទនេះ ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមធ្វើការចែករំលែកពីវិធីសាស្រ្តក្នុងការបង្ការការដាក់បញ្ចូលគណនីទៅក្នុងក្រុម

Read More
បច្ចេកវិទ្យា

Microsoft បំបែកការលក់កម្មវិធី Teams និង Office ចេញពីគ្នានៅទូទាំងពិភពលោកក្នុងពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យជុំវិញករណីប្រឆាំងទំនុកចិត្ត

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Microsoft បាននិយាយថា ខ្លួននឹងចាប់ផ្តើមដាក់លក់កម្មវិធីទំនាក់ទំនងដែលមានឈ្មោះថា Teams និងកម្មវិធី Office របស់ខ្លួនដាច់ដោយឡែកពីនៅទូទាំងពិភពលោក បន្ទាប់ពីបានអនុវត្តអស់រយៈពេលប្រាំមួយខែសម្រាប់ការលក់ក្នុងទឹកដីអឺរ៉ុបដើម្បីជៀសវាងពីការរងពិន័យទាក់ទងនឹងច្បាប់ប្រឆាំងទំនុកចិត្តរបស់សហភាពនេះ។ សូមជម្រាបថា គណៈកម្មការអឺរ៉ុបបាននឹងកំពុងស៊ើបអង្កេតលើការចងជាកញ្ចប់សម្រាប់ការលក់កម្មវិធី Teams ជាមួយនឹងកម្មវិធី Office របស់ក្រុមហ៊ុន Microsoft ចាប់តាំងពីទទួលបានពាក្យបណ្តឹងក្នុងឆ្នាំ ២០២០ ជុំវិញការប្រកួតប្រជែងមិនស្មើភាពពីក្រុមហ៊ុនផលិតកម្មវិធីទំនាក់ទំនងនានា

Read More
បច្ចេកវិទ្យា

រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥

ក្នុងបរិបទនៃការវិវត្តន៍កាន់តែជឿនលឿននៅក្នុងសង្គមបែបឌីជីថល រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការដឹកនាំនាវាកម្ពុជាដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការសម្រប និងប្រកួតប្រជែងនៅក្នុងពិភពលោកដែលកំពុងតែមានការអភិវឌ្ឍន៍ឥតឈប់ឈរនាពេលបច្ចុប្បន្ន។ ជាមួយគោលដៅខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានចងក្រង និងចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) សម្រាប់ចែករំលែកព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីស្វែងយល់ និងចាប់យកឳកាសក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលរបស់ប្រទេសយើង។ លោកអ្នកអាចធ្វើការទាញយកឯកសារខាងលើតាមរយៈតំណភ្ជាប់នេះ៖ https://go.gov.kh/dgc/dsdr-24-35

Read More