ព័ត៌មានអន្តរជាតិ

តាមដានព័ត៌មានអន្តរជាតិប្រចាំថ្ងៃជាមួយទំព័រផ្លូវការរបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម

ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសសមាជិកអាស៊ានជួបពិភាក្សាគ្នាស្តីពីកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំណង់

(វៀងច័ន្ទ)៖ នៅថ្ងៃសុក្រនេះ តំណាងមកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបពិភាក្សាគ្នាស្តីពីការកែលម្អ ការគ្រប់គ្រងសម្ភារសំណង់ និងអគារ ក៏ដូចជាការសម្របសម្រួលការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងឱកាសនៃកិច្ចប្រជុំលើកទី ១០នៃក្រុមការងារសាងសង់ និងសំណង់ (Building and Construction Working Group) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០២ និងទី ០៣

Read More
ព័ត៌មានអន្តរជាតិ

របប​យោធា​មីយ៉ាន់ម៉ា​ចេញវិធានការហាម​ឃាត់ពលរដ្ឋជាបុរស​មិន​ឲ្យចេញទៅ​ធ្វើ​ការ​នៅ​បរទេស

ក្នុងសប្តាហ៍នេះ របប​យោធា​មីយ៉ាន់ម៉ា​បានចេញសេចក្តីប្រកាសមួយស្តីពីការ​ផ្អាក​ការ​ចេញ​លិខិត​អនុញ្ញាត​ឲ្យពលរដ្ឋជា​បុរសស្នើសុំបែបបទចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស ដោយវិធានការនេះត្រូវបានប្រកាសឡើងប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​យោធាដែលតម្រូវឲ្យពលរដ្ឋជាបុរសក្នុងប្រទេសនេះមានកាតព្វកិច្ចបម្រើក្នុងជួរកងទ័ព និងដែលបាន​ជំរុញនាំ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ព្យាយាម​ចាក​ចេញ​ពី​ប្រទេសនេះ។ សូមជម្រាបថា របបយោធាមីយ៉ាន់ម៉ាដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្រ្កាបក្រុមអ្នកតស៊ូដែលបានវាយដណ្តើមយកទីតាំងសំខាន់ៗមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ កាលពីខែកុម្ភៈបានលើកឡើងថា ខ្លួននឹងអនុវត្តច្បាប់ដែលនឹងតម្រូវឲ្យពលរដ្ឋជាបុរសទាំងអស់ត្រូវចូលបម្រើក្នុងជួរយោធាយ៉ាងហោចណាស់ ០២ឆ្នាំ។ វិធានការខាងលើនេះបានជំរុញឲ្យមនុស្សរាប់ពាន់នាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅខាងក្រៅស្ថានទូតបរទេសនានាក្នុងរដ្ឋធានីយ៉ាំងហ្គោន ហើយចំនួនទៀតបានឆ្លងចូលទៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដើម្បីគេចពីច្បាប់នេះ។ ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ដែលត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​ព័ត៌មាន​របស់​របប​យោធា​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ០២ ឧសភាសប្តាហ៍នេះ ​ក្រសួង​ការងារមីយ៉ាន់ម៉ាបានប្រកាសពីការផ្អាក​ជា​បណ្ដោះ​អាសន្នសម្រាប់ការទទួល​យក​ពាក្យស្នើ​សុំ​ពីពលរដ្ឋជា​បុរស​ដែល​ចង់​ចេញទៅធ្វើ​ការ​នៅ​បរទេស។ ក្រសួងខាងលើនេះបានបន្តថា វិធានការនេះគឺជារឿងចាំបាច់ក្នុងការចំណាយពេលវេលាបន្ថែមទៀតលើការផ្ទៀងផ្ទាត់ដំណើរការនៃការចាកចេញ និងបញ្ហាផ្សេងទៀតរបស់អ្នកស្នើសុំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ យោងតាមការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិដែលដកស្រង់តួលេខពីរដ្ឋាភិបាលមុនបានឲ្យដឹងថា

Read More
ព័ត៌មានអន្តរជាតិ

តួកគីប្រកាសផ្អាករាល់សកម្មភាពពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មតួកគីបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានសម្រេចបញ្ឈប់រាល់សកម្មភាពពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែលចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅដោយសារតែការបន្តអូសបន្លាយនៃអំពើហិង្សាឥតឈប់ឈរប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip)។ ចំណាត់ការខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពី ទីក្រុងអង់ការ៉ាបានដាក់កំហិតលើការនាំចេញទៅកាន់ប្រទេសអ៊ីស្រាអែលតាំងពីខែមេសាកន្លងទៅដោយបញ្ជាក់ថាវានឹងនៅតែបន្តមានសុពលភាពរហូតដល់មានបទឈប់បាញ់នៅតំបន់ ហ្គាហ្សា (Gaza)។ ក្រសួងពាណិជ្ជកម្មតួកគីបានរំលឹកក្នុងសេចក្តីប្រកាសខាងលើថា ទីក្រុងអង់ការ៉ាបានរឹតបន្តឹងការនាំចេញផលិតផលចំនួន ៥៤ប្រភេទទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីខែមេសា ដោយសារតែសកម្មភាពនៃការសម្លាប់រង្គាល មហន្តរាយមនុស្សធម៌ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលបង្កឡើងដោយអ៊ីស្រាអែល ហើយរដ្ឋាភិបាលអ៊ីស្រាអែលមិនអើពើចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ពីសំណាក់អន្តរជាតិ ហើយថែមទាំងបានរារាំងជំនួយមនុស្សធម៌ទៀតផង។ ក្រសួងខាងលើបានបន្តថា ខ្លួនសង្កេតឃើញថា រដ្ឋាភិបាលអ៊ីស្រាអែល បន្តអាកប្បកិរិយាឈ្លានពានរបស់ខ្លួន

Read More
ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ​គ្រោង​ដំឡើង​ប្រាក់​ឈ្នួលគោល​អប្បបរមា​ប្រចាំ​ថ្ងៃ​ដល់ ​៤០០​បាត​ក្នុង​ខែ​តុលា

(បាងកក)៖ យោងតាមការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងដំឡើងប្រាក់ឈ្នួលគោលអប្បបរមាប្រចាំថ្ងៃដល់ ៤០០បាត ឫ ១០,៨៤ដុល្លារអាមេរិកចាប់ពីខែតុលាខាង​មុខ ដោយលើកឡើងថានេះគឺជាគោលនយោបាយដែលអាចជួយលើកកម្ពស់ដល់ការប្រើប្រាស់ក្នុងស្រុកនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បាននិយាយថា គណៈកម្មាធិការមួយនឹងជួបប្រជុំគ្នានៅខែនេះ ដើម្បីវាយតម្លៃថាឧស្សាហកម្មណាដែលនឹងត្រូវរៀបចំសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ ហើយអ្វីដែលអាចផ្តល់ជាជំនួយដល់ឧស្សាហកម្មដែលមិនទាន់មានភាពរួចរាល់សម្រាប់ការដំឡើងនេះ។ សូជម្រាបថា ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤របស់ខ្លួនមកត្រឹម ២,៤ភាគរយពីកម្រិត ២,៨ភាគរយ

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

សហរដ្ឋអាមេរិកជំរុញឱ្យចិន និងរុស្ស៊ីប្រកាសដោយប្តេជ្ញាថាមានតែមនុស្សជាតិប៉ុណ្ណោះទើបអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែរបាន មិនមែន AI នោះទេ

យោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីតោនបានជំរុញឱ្យប្រទេសចិន និងរុស្ស៊ីចេញសេចក្តីប្រកាសដូចសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតបានធ្វើឡើងកាលពីពេលថ្មីៗដែលប្តេជ្ញាថា មានតែមនុស្សជាតិប៉ុណ្ណោះទើបធ្វើការសម្រេចចិត្តលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបាន ពោលគឺមិនមែនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទេ។ លើកឡើងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីគ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសអាមេរិក លោក Paul Deanបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងរឹងមាំថាមានតែមនុស្សជាតិទេទើបមានសិទ្ធិគ្រប់គ្រងទាំងស្រុងលើអាវុធនុយក្លេអ៊ែរ ហើយប្រទេសបារាំង និងចក្រភពអង់គ្លេសក៏បានធ្វើការប្តេជ្ញាចិត្តបែបនេះដូចគ្នាផងដែរ។ លោក Dean ដែលជាជំនួយការលេខាធិការរងនៃការិយាល័យគ្រប់គ្រងអាវុធ

Read More
ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងកម្រិត ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២៤នេះ

យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងរបាយការណ៍ស្តីពី “ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលចេញផ្សាយក្នុងប្រទេសសិង្ហបុរីនៅថ្ងៃអង្គារនេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមានកម្រិតជាមធ្យមត្រឹម ៤,៥ភាគរយនៅឆ្នាំនេះ បន្ទាប់មានទទួលបានលទ្ធផលលើសពីការរំពឹងទុកក្នុងកម្រិត ៥ភាគរយកាលពីឆ្នាំ២០២៣។ របាយការណ៍ខាងលើនេះបានកត់សម្គាល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងនៅតែរក្សាតំណែងជាតំបន់ដែលមានថាមពលខ្លាំងជាងគេបំផុតនៅទូទាំងពិភពលោក ដោយរួមចំណែកប្រហែល ៦០ភាគរយនៃកំណើនសកលក្នុងឆ្នាំ២០២៤។ IMF បានឲ្យដឹងថា តំបន់នេះមានកត្តាជំរុញកំណើនសេដ្ឋកិច្ចចម្រុះ រាប់ចាប់ពីតម្រូវការនៃការប្រើប្រាស់ក្នុងស្រុកដែលមានភាពធន់ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនរហូតដល់ការកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍នៅក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក។ របាយការណ៍ខាងលើបានបន្តថា

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Samsung និយាយថា AI នឹងជំរុញតម្រូវការក្នុងវិស័យបច្ចេកវិទ្យានៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៤នេះ

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ខ្លួនរំពឹងថាតម្រូវការនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមានការស្ទុះឡើងយ៉ាងរឹងមាំនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ ដែលជំរុញដោយការលក់ផលិតផលបន្ទះឈីបអង្គចងចាំ និងឧបករណ៍បច្ចេកវិទ្យា។ កាលពីត្រីមាសទីមួយកន្លងទៅ ការលក់បន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះមានការកើនឡើងជិតទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃបានកើនឡើងយ៉ាងខ្លាំងដោយសារការរីកចំរើនយ៉ាងឆាប់រហ័សនៃ AI បន្ទាប់ពីរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរកាលពីពេលមុននេះ។ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Samsung បាននិយាយថា

Read More
ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមក្នុងអំឡុងចាប់ពីខែមករាដល់ខែមេសា​មានការកើនឡើងខ្ពស់ជាងកម្រិតមុនវិបត្តិជំងឺកូវីដ-១៩

(ហាណូយ)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិវៀតណាមនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសខ្លួនសរុបជិត ៦,២លាននាក់ ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ ២០២៤នេះ កើនឡើង ៦៨,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ៣.៩ភាគរយ ខ្ពស់ជាងកម្រិតសម្រាប់រយៈពេលពេលដូចគ្នាកាលពីមុនការផ្ទុះឡើងនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩កាលពីឆ្នាំ ២០១៩។ បើតាមរបាយការណ៍ខាងលើ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៦លាននាក់ក្នុងខែមេសា កើនឡើង ៥៨,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃចន្ទសប្តាហ៍នេះថា លទ្ធផលនេះត្រូវបានបង្ហាញពីភាពអំណោយផលនៃគោលនយោបាយទិដ្ឋាការ

Read More
ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​របស់​ថៃ​ជួបការធ្លាក់ចុះ ១០,៩ភាគរយកាលពី​ខែ​មីនា

(បាងកក)៖ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មថៃដែលចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ មេសាសប្តាហ៍នេះបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានជួបការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ០៨ខែចុងក្រោយកាលពីខែមីនាកន្លងទៅដោយសារការធ្លាក់ចុះនៃការនាំចេញផលិតផលឧស្សាហកម្ម និងកសិឧស្សាហកម្ម ព្រមទាំងមូលដ្ឋាននៃការប្រៀបធៀបខ្ពស់កាលពីឆ្នាំមុន។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍នេះ បានរងការធ្លាក់ចុះ ១០,៩ភាគរយកាលពីខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ២៤,៩៦ពាន់លានដុល្លារអាមេរិក ហើយនេះជាការដើរថយក្រោយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានកំណើន ៣,៦ភាគរយកាលពីខែកុម្ភៈ។ ក្រសួងពាណិជ្ជកម្មថៃបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងគ្រាដែលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងកំណើនយឺត ទោះជាយ៉ាងណាក្តី លទ្ធផលក្នុងខែមីនាមានភាពស្របគ្នាជាមួយនឹងតម្លៃជាមធ្យមនៃការនាំចេញដែលត្រូវបានសង្កេតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ការវិភាគទិន្នន័យខាងលើបានបង្ហាញថា

Read More
ព័ត៌មានអន្តរជាតិ

ស្រីលង្កាបង្ហាញក្តីសង្ឃឹមក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS+

(កូឡុំបូ)៖ ក្នុងឱកាសថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅប្រទេសរុស្ស៊ីលោក Janitha Abeywickrema Liyanage បានលើកឡើងថា ប្រទេសស្រីលង្កាសង្ឃឹមថានឹងអាចចូលរួមជាមួយក្រុមប្រទេស BRICS+ នាពេលអនាគតដ៏ខ្លីនេះ។ ការកត់សម្គាល់របស់លោកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចូលរួមរបស់ប្រទេសស្រីលង្កានៅក្នុងកិច្ចប្រជុំអន្តរជាតិមួយនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះក្នុងនាមជាតំណាងជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខ។ ក្នុងការលើកឡើងខាងលើ លោក Liyanage បានឲ្យដឹងថា ប្រទេសស្រីលង្កាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការដឹកជញ្ជូន

Read More